ដំណឹងជ្រើសរើសបុគ្គលិកសន្តិសុខ

ក្រុមហ៊ុន ព្រះខ័នរាជ ស៊ីឃ្យូរីធី (ខេមបូឌា) ចំកាត់ ជាក្រុមហ៊ុនសន្តិសុខមួយដែលឈានមុខនៅក្នុងព្រះរាជាណាចក្រកម្ពុជា បានធ្វើការចាប់ដៃគូរជាមួយ ក្រុមហ៊ុន C4S  ដែលជាក្រុមហ៊ុនសន្តិសុខដ៏ធំមួយនៅក្នុងប្រទេសចិន ហើយក្រុមហ៊ុនទាំងពីរបានធ្វើសហប្រតិបត្តិការគ្នាជាមួយស្ថាប័ន​កងរាជអាវុធហត្ថទូទាំងប្រទេស ដើម្បីផ្ដល់សេវាកម្មលើវិស័យសន្តិសុខជូនគ្រប់ស្ថាប័ន។

​​           ដោយសារតែក្រុមហ៊ុនមានសន្ទុះអភិវឌ្ឈន៏ទៅមុខឥតឈប់ឈរ និងយោងតាមតម្រូវការទីផ្សារនាពេលបច្ចុប្បន្ន ក្រុមហ៊ុនសូមប្រកាសជ្រើសរើសបុគ្គលិកសន្តិសុខនិងអ្នកទទួលខុសត្រូវគម្រោងជាច្រើននាក់ដូចខាងក្រោមនេះ៖

១. សន្តិសុខថ្នាក់ទាបៈ ត្រូវការទាំងពីរភេទ អាយុចាប់ពី១៨ដល់៥៥ឆ្នាំ កំពស់ចាប់ពី១ម៉ែត្រ៦០ឡើងទៅ កម្រិតវប្បធម៌ប​ឋមសិក្សា រឺមធ្យមសិក្សាបឋមភូមិ មានភាពស្មោះត្រង់ និងយកចិត្តទុកដាក់ចំពោះការងារ។ ប្រាក់បៀវត្សន៍ចាប់ពី១៨០ដុល្លារឡើងទៅ។

២.​ សន្តិសុខថ្នាក់កណ្តាលៈ ត្រូវការទាំងពីរភេទ អាយុចាប់ពី១៨ដល់៥៥ឆ្នាំ កំពស់ចាប់ពី១ម៉ែត្រ៦៥ឡើងទៅ កម្រិតវប្បធម៌មធ្យមសិក្សាបឋមភូមិ រឺទុតិយភូមិ ចេះនិយាយភាសាចិន រឺអង់គ្លេសបន្តិចបន្តួច មានភាពស្មោះត្រង់ និងយកចិត្តទុកដាក់ចំពោះការងារ។ ប្រាក់បៀវត្សន៍ចាប់ពី២០០ដុល្លារឡើងទៅ។

៣. សន្តិសុខថ្នាក់ខ្ពស់ៈ ត្រូវការទាំងពីរភេទ អាយុចាប់ពី១៨ដល់៥៥ឆ្នាំ កំពស់ចាប់ពី១ម៉ែត្រ៧៥ឡើងទៅ កម្រិតវប្បធម៌មធ្យមសិក្សា​ រឺឧត្តមសិក្សា ចេះនិយាយភាសាចិន រឺអង់គ្លេសបានខ្លះ មានបទពិសោធន៍បម្រើការងារជាកងរាជអាវុធ ប៉ូលីស រឺទាហ៊ាន មានភាពស្មោះត្រង់ និងយកចិត្តទុកដាក់ចំពោះការងារ។ ប្រាក់បៀវត្សន៍ចាប់ពី៣០០ដុល្លារឡើងទៅ។

៤. អ្នកទទួលខុសត្រូវគម្រោងៈ ត្រូវការភេទប្រុស អាយុចាប់ពី១៨ឆ្នាំដល់៥៥ឆ្នាំ កំពស់ចាប់ពី១ម៉ែត្រ៧៥ឡើងទៅ កម្រិតវប្បធម៌មធ្យមសិក្សា​ រឺឧត្តមសិក្សា ចេះនិយាយភាសាចិន បើចេះអង់គ្លេសកាន់តែប្រសើរ មានបទពិសោធន៍បម្រើការងារជាកងរាជអាវុធ ប៉ូលីស រឺទាហ៊ាន មានភាពស្មោះត្រង់ មានបទពិសោធន៍​ និងយកចិត្តទុកដាក់ចំពោះការងារ។ ប្រាក់បៀវត្សន៍ចាប់ពី៤៥០ដុល្លារឡើងទៅ។

ក្រុមហ៊ុនយើងខ្ញុំមានផ្តល់ជូនសន្តិសុខកន្លែងស្នាក់នៅ ទឹកភ្លើង អាហារហូបចុកទាំងបីពេល និងឡានដឹកជញ្ជូនដល់កន្លែងធ្វើការ។​ ក្រុមហ៊ុនយើងក៏មានប្រាក់រង្វាន់ និងប្រាក់ឧបត្ថម្ភប្រចាំខែផងដែរ។

ក្រុមហ៊ុន ព្រះខ័នរាជ ស៊ីឃ្យូរីធី (ខេមបូឌា) ចំកាត់ សូមស្វាគមន៍ចំពោះសាធារណៈជនទាំងអស់!

☞ បើមានចំណាប់អារម្មណ៍សូមទំនាក់ទំនងតាមរយៈទូរស័ព្ទលេខ៖ 096 999 5225 / 086 83 85 66 / 015 664 880

                                                                                076 999 5225 / 015 778 858 / 081 436 436

☞ អ៊ីម៉ែល៖ security@c4scambodia.com

☞ គេហទំព័រៈ www.c4scambodia.com

☞ អាសយដ្ឋាន៖ ផ្ទះលេខ១៤០ ផ្លូវលេខ៤៣០ សង្កាត់ទួលទំពូងទី១ ខ័ណ្ឌចំការមន រាជធានីភ្នំពេញ។